តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Dennis Fisher

សំបុត្រ​ផ្ញើរ​ទៅ​ក្មេង​ប្រុស​ម្នាក់

លោក​ស៊ី អេស លូវីស(C.S.Lewis) ជា​អ្នក​ដែលមាន​​ចំណូល​ចិត្ត ចំពោះកា​រ​ថែរ​ទាំ​ការ​លូតលាស់​ខាង​វិញ្ញាណ រប​ស់​គ្រីស្ទ​បរិស័ទ​វ័យក្មេ​ង​ទាំង​ឡាយ គឺ​សូម្បី​តែ​នៅពេល​ដែល​គាត់ ​ជិត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ក៏​ដោយ​។ ពេល​​ដែល​គាត់​កំពុង​មាន​ជម្ងឺ​ជាទ​ម្ងន់ គាត់​នៅតែ​ចំណាយ​ពេល​សរសេរ​សំបុត្រ​តប​ទៅ​ក្មេង​ប្រុស​ម្នាក់ ឈ្មោះ ភីលីព។ នៅ​ក្នុង​សំបុត្រ​នោះ លោក​លូវីស​បាន​កោតស​រសើរ​ក្មេង​ប្រុស​នោះ ដែល​បាន​ពិពណ៌នា នៅក្នុ​ង​សំបុត្រ​នោះបា​ន​ល្អ បាន​ជាគា​ត់ស​រសេរ​តប​ថា គាត់​មាន​ការស​ប្បាយ​ចិត្ត ពេល​ដែល​បាន​ដឹង​ថា ភីលីព​មាន​ការ​យល់​ដឹ​ងថា នៅក្នុ​ងរឿ​ង​និទាន​ពង្សាវតា​នៃ​នគរ​ណានៀ តួ​អង្គ​សត្វតោ​ឈ្មោះ​អ័ស្លាន ជាតំ​ណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ។ ក្នុង​ថ្ងៃ​បន្ទាប់ លោក​លូវីស​ក៏​បាន​លាចា​ក​លោក ក្នុង​គេហ​ដ្ឋាន​របស់​គាត់ ក្នុង​សង្កាត់​ឃឺន ក្រុង​អក់ស្វើត ប្រទេស​អង់​គ្លេស គឺ​មុន​ពេល​ដែល​ថ្ងៃខួ​ប​កំណើត​គម្រប់៦៥​ឆ្នាំរបស់​គាត់ នៅ​មួយ​សប្តាហ៍​ទៀត។

យ៉ាង​ណាមិ​ញ សាវ័ក​យ៉ូហា​នក៏​បា​ន​សរសេរ​សំបុត្រ ផ្ញើទៅ​កូ​ន​ខាង​វិញ្ញាណ​របស់​គាត់ ពេល​ដែល​គាត់​មានវ័​យ​ចាស់​ជរា។ ក្នុង​សំបុត្រ​នោះ យើង​ឃើញ​គាត់​ពិពណ៌នា​អំពី​សេចក្តី​អំណរ ដែល​គាត់​មាន ក្នុង​នាម​ជា​គ្រីស្ទ​បរិស័​ទដែ​ល​ពេញវ័​យ​ខាង​វិញ្ញាណ ដែល​បាន​លើក​ទឹក​ចិត្ត​សិស្សរ​បស់​គាត់ ដែល​មានភាព​វ័យ​ក្មេង​ខាង​វិញ្ញាណ​ជាង​គាត់ ឲ្យ​ពួក​គេ​ដើរ ក្នុង​សេចក្តី​ពិត ហើយ​ដើរ​តាម​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “គ្មាន​​សេចក្តី​​ណា​​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​នោះ​ឯង”(៣យ៉ូហាន ១:៤)។ សំបុត្រ​របស់​លោក​យ៉ូហាន បានប​ង្ហាញ​អំពី​ក្តីអំ​ណរ ដែល​កើត​មាន ពី​ការ​មើល​ថែរ និងឃើ​ញអ្ន​ក​ជំនាន់​ក្រោយ មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ។​

គ្រីស្ទ​បរិស័​ទដែ​លពេ​ញ​វ័យ​ខាង​វិញ្ញាណ គួរ​តែលើ​កទឹ​ក​ចិត្តអ្នក​ជំនា​ន់ក្រោយ ឲ្យមា​ន​ការ​យល់​ដឹង និង​មាន​ការ​លូតលា​ស់​ខាង​វិញ្ញាណ។…

ការ​ចូល​ជ្រក

ក្នុង​មជ្ឈិម​សម័យ កសិក​រ​ទាំង​ឡាយ​មើល​ថែរស្រែ​ចំា​ការ​របស់​ខ្លួន តែ​ពេល​ដែល​ពួក​គេ​ឃើញ​​ខ្មាំង​សត្រូ​វលើ​ក​ទ័ព​មក​ឈ្លាន​ពាន​ពី​ចម្ងាយ ពួក​គេ​ក៏​ទុក​ការ​ងារ​ស្រែ​ចំការ​ចោល ដើម្បីនាំ​ក្រុ​មគ្រួសារ​រត់​គេច​ចូល ក្នុង​ទីក្រុង​ដែល​មាន​កំផែង​ការ​ពារ​ព័ទ​ជុំវិញ   ដើម្បី​ទទួល​ការកា​រពារ​ឲ្យ​រួច​ផុត​ពីពួ​ក​ខ្មាំងសត្រូវ ដ៏​គ្រោះ​ថ្នាក់​នោះ។ យ៉ាង​ណាមិ​ញ ក្រុង​ខាខាសសូន​បាន​ធ្វើ​ជាក​ន្លែង​ជ្រក​កោន ​ក្នុង​ពេល​សឹក​សង្រ្គាម សម្រាប់​ប្រជាជន​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ។ គេបា​ន​សាង​សង់​វា ​ក្នុងស​តវត្សរ៍​ទី​៥ មុន​គ្រីស្ទស​គ​រាជ ហើយ​កំផែង​រប​ស់វា​   ដែល​គេ​បាន​សង់​ពីថ្ម​ បាន​ផ្តល់​ការ​ការ​ពារ​ដ​ល់ជន​ជាតិ​រ៉ូម៉ាំង ​ហ្គួល ​វីស៊ីហ្គូ ​ហ្វ្រង់ និង​បារាំង។ ដោយ​សារ​ក្រុង​នេះត្រូ​វបា​នហ៊ំ​ព័ទ្ធ​ដោយ​កំផែង​ដ៏​វែង ដែល​មាន​ប៉ម​យាម​ធំ​ៗ នោះអ្ន​ក​ដែល​ជ្រក នៅ​ខាង​ក្នុង​មាន​ទំនុក​ចិត្ត​ចំពោះ​កំផែង​ក្រុង​នេះ​ណាស់។

យ៉ាង​ណាមិ​ញ សម្រាប់​យើង​ដែល​​ជាអ្នក​ជឿព្រះ​ យើង​អាច​ជ្រក​កោន ក្នុង​ព្រះវ​ត្ត​មាន​នៃ​ព្រះដ៏​​រស់។ ព្រះ​គម្ពីរ​សុភាសិត​ចែង​ឲ្យយើ​ង​ដឹង​ថា “ព្រះ​នាម​​ព្រះ​យេហូវ៉ា ជា​ប៉ម​​មាំ​មួន មនុស្ស​​សុចរិត​​រ​ត់​​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ”(សុភាសិត ១៨:១០)។ ក្នុងប​ទ​គម្ពី​រនេះ​ “ព្រះ​នាម​ព្រះយេ​ហូវ៉ា” គឺ​សំដៅទៅ​លើល​ក្ខណៈ​សម្បត្តិ​របស់​ព្រះ ដែល​មាន​ដូច​ជា ភាព​ស្មោះត្រង់ មាន​អំណាច​ចេស្តា និង​មាន​ក្តី​មេត្តា។ ចំណែក​ឯ​ពាក្យសុខ​សាន្ត វិញ គឺ​មាន​ន័យ​ថា “ដាក់​នៅកន្លែង​ខ្ពស់​រួច​ផុត​ពីគ្រោះ​ថ្នាក់”។

ពេល​ដែល​យើង​ជួប​ការ​គំរាម​កំហែង នៅពេ​ល​ណាមួ​យ យើង​ចង់​រត់ទៅ​រក​កន្លែង​ការពា​រ​ខ្លួន​ឲ្យរួ​ចពីគ្រោះថ្នា​ក់នោះ​។ អ្ន​ក​ខ្លះស្វែ​ង​រក​ការកា​រពារ​ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ ឬ​ក្នុង​ទំនាក់​ទំនង។ ប៉ុន្តែ ក្នុងនា​ម​យើង ជា​អ្នក​ដើរតា​ម​ព្រះ​គ្រីស្ទ យើង​មាន​កន្លែង​ជ្រក​កោនដែ​លរឹ​ង​មាំនិង​ស្ថិត​ស្ថេរ​ជាង​នេះ។ ដោយសា​រ​ព្រះ​ទ្រង់​ស្មោះត្រ​ង់ មាន​គ្រប់​ចេស្តា ហើយ​មាន​ពេញដោយ​សេចក្តី​ស្រឡាញ់…

កាលៈទេសៈល្អ និងកាលៈទេសៈអាក្រក់

រឿងលោកហោរាយ៉ូណាស ជារឿងដែលបានដំណាល អំពីហោរាម្នាក់ដែលមិនស្តាប់បង្គាប់ព្រះ។ រឿងនេះបង្រៀនយើងថា ព្រះទ្រង់សព្វព្រះទ័យនឹងប្រើព្រះពរ និងទុកលំបាក ដើម្បីឲ្យយើងឆ្លងកាត់ និងដើម្បីកែប្រែយើង ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ កណ្ឌគម្ពីរយ៉ូណាសបានចែងចំនួន៥ដងថា ព្រះអម្ចាស់ បានរបៀបចំកាលៈ​ទេសៈ​ល្អ ក៏​ដូច​ជា​កាលៈទេ​សៈ​អាក្រក់ ឲ្យ​គាត់​ជួប​ប្រទះ។ បទ​គម្ពីរ​យ៉ូណាស ១:៤ បាន​ចែង​ថា ព្រះ​អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះកើ​ត​ឡើង។ គឺ​ដូច​ដែល​មានសេចក្តី​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ​កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ”។ ពេល​ដែល​ពួក​នាវិក​បាន​ដឹង​ថា ខ្យល់​ព្យុះនេះ​កើត​ឡើង ដោយ​សារ​លោក​យ៉ូណាស ពួក​គេក៏​បា​នបោះគាត់ទំ​លាក់​ទឹក(១:១៥)។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន “​បម្រុង​ឲ្យ​មាន​ត្រី​១​យ៉ាង​ធំ​សម្រាប់នឹង​លេប​យ៉ូណាស​ទៅ” ដើម្បី​កុំ​ឲ្យ​គាត់​លង់​ទឹក​ស្លាប់(២:១)។

ក្នុងសា​ច់​រឿ​ង​ក្រោយ​ៗ​មក​ទៀត “ព្រះអ​ម្ចាស់ ក៏​បាន​បម្រុង​ឲ្យមា​ន​ដើម​វល្លិ​ដុះ” គ្រប់បាំ​ង​ថ្ងៃ ឲ្យ​លោក​យ៉ូណាស​បាន​សម្រាក​ក្នុង​ម្លប់​(៤:៦)។ បន្ទាប់​មក ព្រះអ​ង្គ​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​សត្វ​ដង្កូ​វ​មកស៊ី​ស្លឹ​កវល្លិនោះ​ ព្រមទាំ​ង​ឲ្យ​មានក​ម្តៅថ្ងៃ​ និង​ខ្យល់​ដ៏​ក្តៅ​ហួត​ហែង​បក់​មក​លើ​គាត់(៤:៧-៩)។​ ព្រះ​បានប្រើកា​លៈទេ​សៈទាំ​ង​នេះ ដើម្បី​បង្ហាញ​លោក​យ៉ូណាស ឲ្យ​បាន​ដឹង​ខ្លួន​អំពី​អាកប្ប​កិរិយ៉ា​នៃកា​រ​មិន​ស្តាប់ប​ង្គាប់​របស់​គាត់។ ទាល់​តែ​ព្រះ​បាន​បើក​សម្តែ​ង​ឲ្យ​គាត់​​ភ្ញាក់​ខ្លួន​ ទើប​​គាត់​ប្រែ​ចិត្ត​ស្តាប់​បង្គាប់​តាម​ព្រះអ​ង្គ​វិញ។

ទោះ​យើ​ង​ជួប​ស្ថាន​ភាព​បែបណា​ក៏​ដោយ   ចូរ​យើង​ចង​ចាំថា ​ ព្រះ​អម្ចាស់​មាន​អំណាច​ធំ​​បណ្តាច់ នៅ​ក្នុង​ការ​អនុញ្ញា​ត​ឲ្យ​ព្រះ​ពរ និង​បញ្ហា​ចូល​មកក្នុ​ង​ជីវិត​យើង។ ព្រះ​អង្គ​សព្វព្រះទ័​យ​​​នឹង​ប្រើ​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​កសាង​បុគ្គ​លិក​លក្ខណៈ​យើ​ងឲ្យ​បាន​ល្អ​ឡើង(យ៉ាកុប ១:១-៥)។ ព្រះ​អង្គ​ប្រើ​ទាំង​ការ​ល្អ ​និងកា​រអា​ក្រក់ ដើម្បី​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្រែ និង​ដឹក​នាំយើ​ង ក្នុង​ដំណើរ​នៃ​ជីវិត។—Dennis Fisher

គ្រួសយូរេកា

ក្នុងឆ្នាំ១៨៦៧ ពេល​ដែល​លោក​អេរ៉ាស្មូស យ៉ាកុប​(Erasmus Jacobs) មាន​អា​យុ១​៥ឆ្នាំ​ គាត់​បាន​ឃើញ​គ្រួស​មួយ​ដុំបញ្ចេ​ញព​ន្លឺចែ​ង​ចាំង ក្នុង​កសិ​ដ្ឋាន​របស់​គាត់ ក្រោម​ពន្លឺ​ថ្ងៃ។ ក្រោយ​មក គាត់​ក៏​បាន​និយាយ​ប្រាប់​អ្នក​ជិត​ខាង​របស់​គាត់​ម្នាក់ អំពី​គ្រួស​ដ៏​ចែង​ចាំង​នោះ ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​នោះច​ង់ទិ​ញគ្រួ​ស​នោះ ពីគ្រួ​សារ​គាត់។ ម្តាយ​រ​បស់​លោក​អេរ៉ាស្មូស មិន​ដឹង​ថាវា​មា​នត​ម្លៃទេ​ បាន​ជា​គាត់​ឲ្យគ្រា​ប់គ្រួ​ស​នោះ​ទៅអ្ន​កជិ​តខា​ង​នោះ ដោយ​ឥ​តគិត​ថ្លៃ។ ទី​បំផុត អ្នក​ជំនាញ​ខាង​រ៉ែ​ក៏បា​នពិនិត្យ​មើល​គ្រួសមួ​យ​គ្រាប់​នោះ ឃើញ​ថា តាមពិ​ត​វា​ជាគ្រា​ប់ពេ​ជ្យ ទម្ងន់ ២១.២៥ ការ៉ាត់ ដែល​មាន​តម្លៃ​ក្រៃលែ​ង។ គេ​ក៏​បាន​ហៅគ្រា​ប់ពេជ្យ​នោះថា ​“ពេជ្យយូរេកា(Eureka)” (យូរេកា ជា​ពាក្យ​​ភាសាក្រិ​ក ដែល​មាន​ន័យ​ថា “ខ្ញុំរ​ក​ឃើញ​វា!”) មិន​យូរ​ប៉ុន្មាន ដី​វាលដែ​ល​នៅ​ក្បែរ​កសិ​ដ្ឋាន​របស់​គាត់ ក៏​បានឡើង​ថ្លៃ​កប់​ពពក។ ព្រោះ​នៅក្រោ​មដី​នោះ មាន​រ៉ែ​ពេជ្យ​ដ៏​ច្រើន​បំផុត ក្នុង​ប្រវត្តិ​នៃ​ការ​រុក​រក​រ៉ែ។

យ៉ាង​ណាមិ​ញ រឿង​នេះ បាន​ធ្វើ​ឲ្យខ្ញុំ​​នឹ​កចាំ អំពី​កាល​ដែល​ព្រះយេស៊ូវ​បានមា​ន​បន្ទូល​ប្រៀប​ប្រដូច អំ​ពីន​គរ​ព្រះ យ៉ាង​ដូច​នេះថា​ “នគរ​​ស្ថាន​សួគ៌​​ក៏​​ប្រៀប​​ដូ​ច​​ជា​កំ​ណប់​​កប់​​ទុក​​ក្នុង​​ចំការ ដែល​​កា​ល​​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ”(ម៉ាថាយ ១៣:៤៤)។ ពេល​ដែល​យើង​ដាក់​ជំនឿ​យើង លើ​ព្រះយេ​ស៊ូវ នោះ​“ភាព​សម្បូរស​ប្បាយ” ខាងវិ​ញ្ញាណ នឹង​កើតមា​ន​ជាមិ​ន​ខាន។​ ព្រះបា​ន​ប្រទាន​យើង នូវ​ការ​អត់​ទោស​បាប ក្នុង​ព្រះរា​ជ​បុត្រារ​បស់​ព្រះអ​ង្គ ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៏មា​ន​តម្លៃបំ​ផុត ដែល​យើង​អាច​រក​បាន។ សព្វ​ថ្ងៃ​នេះ…

ការឃើញតែបន្តិច

ថ្ងៃ​មួយ ពេល​ខ្ញុំ​ទៅ​ទិញ​គ្រឿងទេ​ស មាន​មនុស្ស​ម្នាក់​បាន​គិត​ថា ខ្ញុំ​ជាចោ​រ ខណៈ​ពេល​ដែល​មនុស្ស​ម្នាក់​ទៀត ចាត់​ទុក​ខ្ញុំ​ជាវីរៈ​ជន។ ពេល​ដែល​ខ្ញុំ​ដើរ​ចេញ​ពីផ្សា​រ​ទំនើប មាន​បុគ្គលិក​ផ្សា​​ម្នាក់​បាន​និយា​យ​ថា “អ​ត់ទោស លោក ក្នុង​រទេះដា​ក់​ឥវ៉ាន់​របស់​លោក មាន​របស់​ច្រើន​ពេក​ហើយ ដែល​មិន​ច្រក​ក្នុង​ថង់”។ ពេលនោះ​ គាត់​ចង់​ចោទ​ថា ខ្ញុំ​បាន​លួច​ឥវ៉ាន់​របស់​ផ្សាទំ​នើប   ដោយសារនៅ​ក្នុ​ង​រទេះដា​ក់ឥ​វ៉ាន់​រប​ស់​ខ្ញុំ ​មាន​ឥ​វ៉ាន់​ជាច្រើ​ន ដែល​មិន​ច្រក​ក្នុង​ថង់របស់ផ្សា​។ គាត់​​ក៏​​ពិនិត្យ​មើល ហើយ​ឃើញ​ថា របស់​ទាំងនោះ​ធំពេ​ក បាន​ជា​អ្នកគិត​លុយ​មិន​អាច​រក​ថង់​ច្រកឲ្យ​បា​ន ដូច​នេះ គាត់​ក៏​បាន​សុំទោ​សខ្ញុំ​ ហើយ​ឲ្យ​ខ្ញុំ​ទៅ។ ពេលខ្ញុំ​​ទៅ​​ដ​ល់ក​ន្លែង​ចត​ឡាន មាន​ស្រ្តីម្នា​ក់​ក្រឡេក​មក​មើល​មួក​កីឡារ​បស់​ខ្ញុំ ​តែ​បន្តិច ក៏​ឃើញ​មាន​ប៉ាក់​រូប​សញ្ញា​ពណ៌​មាស នៅ​លើ​មួក​នោះ​។ គាត់​ច្រឡំ​ថា មួក​នោះ​ជាមួ​ករ​បស់​ទាហាន បាន​ជាគា​ត់និ​យាយ​មក​កាន់​ខ្ញុំ​ថា “សូម​អរ​គុណ​លោក ដែលបា​នកា​រពា​រប្រទេសជា​តិ​រប​ស់យើ​ង!” បន្ទា​ប់ម​ក នា​ង​ក៏​បាន​ដើរ​ទៅ​បា​ត់។ ដូច​នេះ បុគ្គ​លិក​ផ្សាទំ​នើប និ​ង​ស្រ្តី​នៅចំណត​រថ​យន្ត សុទ្ធ​តែ​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​មក​លើ​ខ្ញុំ​លឿន​ពេក។

យើង​ងាយ​នឹង​ប្រញាប់​ធ្វើ​ការ​សន្និ​ដ្ឋាន​អំពី​អ្នក​ដទៃ ពេល​ដែល​យើង​បាន​មើល​ពួក​គេ តែ​បន្តិច។ ពេល​ដែល​លោក​សាំយ៉ូអែល​ត្រូវ​ជ្រើស​រើស​ស្តេច​ទីពីរ សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល ពី​ក្នុង​ចំណោម​ពួក​កូន​ប្រុសរ​បស់​លោក​អ៊ីសាយ គាត់​ក៏​ប្រញាប់​ធ្វើកា​រស​ន្និដ្ឋា​ន ពេល​ដែល​គាត់មើ​លពួ​ក​គេ បាន​តែ​បន្តិច​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ព្រះមិ​នបា​ន​ជ្រើស​រើស​កូន​ច្បង​ណាមួ​យរ​បស់​លោក​អ៊ីសាយ ឲ្យ​ធ្វើ​ជា​ស្តេច​ឡើយ​។ ព្រះ​វិញ្ញាណបា​នប្រា​ប់លោ​ក​សាំយ៉ូអែ​លថា “កុំ​​ឲ្យ​​មើល​​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ”(១សាំយ៉ូអែល ១៦:៧)។ ដូច​នេះ ព្រះ​ក៏បា​នជ្រើ​ស​រើស​ដាវី​ឌ…

សំបុត្រ​ដ៏​រស់

ក្នុង​ខែវិ​ច្ឆិកា​រ ឆ្នាំ១៩៦៣ នៅ​ថ្ងៃដ​ដែល ដែល​គេ​ធ្វើ​ឃាត​លោក​ប្រធានា​ធិបតី ចន អេហ្វ ឃែននេឌី(John F. Kennedy) មាន​អ្នក​ដឹក​នាំ​ម្នាក់​ទៀតបាន​ទទួល​មរណ​ភាព​ផង​ដែរ​។ គាត់​ឈ្មោះ ខ្លាយ ស្តេភល លូវីស(Clive Staples Lewis)។ គាត់​ជា​អ្ន​ក​ប្រាជ្ញ​នៅស​កល​វិទ្យាល័យ​ អក់​ស្វឺត​ ដែល​បាន​ផ្លា​ស់​ប្រែ​ពី​អ្នក​មិន​ជឿ​ព្រះ ទៅជា​គ្រីស្ទ​បរិស័ទ និង​​ជា​អ្នក​និពន្ធ​ដែល​មាន​ស្នា​ដៃ​ជា​ច្រើន។ គាត់​បាន​និពន្ធ​សៀវ​ភៅ​បញ្ញា​វ័ន្ត សៀវភៅ​រឿងប្រ​ឌិត​វិទ្យា​សាស្រ្ត រឿង​និទាន​កុមារ និង​សៀវ​ភៅជា​ច្រើ​ន​ទៀត ដែល​បង្ក​ប់​ទៅ​ដោយ​សេចក្តី​បង្រៀន​របស់​គ្រីស្ទប​រិស័ទ។ ព្រះ​បាន​ប្រើសៀវភៅ​របស់​គាត់ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើ​ន​ប្រែ​ចិត្ត ដែល​ក្នុង​នោះ ក៏​មាន​អ្នក​នយោបាយ​ម្នាក់ និង​អ្នក​វិទ្យាសាស្រ្ត​ម្នាក់ ដែល​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព។

ព្រះ​បាន​ត្រា​ស​ហៅអ្ន​ក​ខ្លះ ឲ្យ​ប្រា​ប់​អ្នក​ដទៃ ​អំពី​ព្រះ​គ្រីស្ទ តាម​រយៈ​សៀវភៅ​ដែល​ពួក​គេ​បាន​និពន្ធ ប៉ុន្តែ ព្រះ​អង្គ​បាន​ត្រាស​ហៅ​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ឲ្យ​ធ្វើ​ជា “សំបុត្រ” ​របស់​ព្រះ​គ្រីស្ទ​ តាម​រយៈ​ការ​រស់​នៅ​របស់​យើង។ លោក​សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា​ “អ្នក​​រា​ល់​​​គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល… មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(២កូរិនថូស ៣:៣)។

ជា​ការ​ពិត​ណាស់ សាវ័ក​ប៉ុល​មិន​បាន​ថា យើង​ជា​សំបុត្រ ដែល​ជា​ក្រដាស់ ដែល​ព្រះ​បាន​សរសេរ​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​នេះទេ   ​តែយើ​ងជា​ “សំបុត្រ” ដ៏​រស់ ដែល​អាចប​ង្ហាញ​ឲ្យ​គេដឹ​ងតា​មរ​យៈ​ជីវិតយើ​ង អំពី​ការ​ដែល​ព្រះ​យេស៊ូវ​កែ​ប្រែ​ជីវិ​ត​យើង ក្នុង​ការ​ប្រព្រឹត្ត​​ចំពោះ​អ្នក​ដទៃ និង​ការ​សង្វាត​រស់​នៅ​ដោយ​ភាព​ថ្លៃ​ថ្នូរ។…

កំណត់​ហេតុ​ អំពី​មហន្ត​រាយ

ពេល​ដែល​សង្រ្គាម​លោក​លើក​ទី​១ បានផ្ទុះឡើ​ង លោក​អ៊ីវ ខុនក្រាស​(Yves Congar)    ទើប​តែមា​ន​​អាយុ​១០​ឆ្នាំ​ទេ ហើយ​គាត់​កំពុង​រស់​នៅ ​ក្នុងក្រុង​មួយ​ក្នុង​ប្រទេស​បារាំង ដែល​ត្រូវ​កង​ទ័ព​អាឡឺម៉ង់​ឈ្លាន​ពាន។ ម្តាយ​រប​ស់គា​ត់​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​សរសេរ​សៀវភៅកំ​ណត់​ហេតុ​ប្រ​ចាំ​ថ្ងៃ ហើយ​ពេល​នោះ គាត់​ក៏​បាត​កត់​ត្រា ដោយ​ការ​ពិពណ៌នាយ៉ា​ងក្បោះ​​ក្បាយ អំពី​ការ​គ្រប់​គ្រង​របស់​ពួក​កង​ទ័ព ហើយ​មាន​ការ​សរ​សេរ​លម្អិត អម​ទៅ​ដោយ​ការ​គូរ​រូប​ភាព ដា​​ក់ពណ៌​ទៀត​​ផង។ គាត់​បាន​កត់​ត្រា តាម​ទស្សនៈ​របស់​ក្មេង​ៗ អំពី​មហន្ត​រាយ​ដែល​បាន​កើត​ឡើង​នៅ​សម័យ​នោះ។ ការ​អ្វី​ដែលគា​ត់​បាន​ឃើញ​ផ្ទាល់​ភ្នែក ពិត​ជា​មាន​ផល​ប៉ះ​ពាល់​មក​លើ​គាត់​យ៉ាង​ខ្លាំង បាន​ជា​គាត់​ដឹង​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់ ​ឲ្យ​នាំ​អ្នក​ដទៃ​ ឲ្យ​ទទួល​សេចក្តី​សង្ឃឹម​ពី​ព្រះ​គ្រីស្ទ។

ជា​ច្រើន​សត​វត្សរ៍​កន្ល​ង​ទៅ លោក​ហោរា​យេរេមា ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក ​ដែល​បាន​ឃើញ​ការ​ឈ្លាន​ពាន​ទីក្រុង​យេរូសាឡិម ដោយ​អធិ​រាជ​​នេប៊ូក្នេសារ។ គាត់​បាន​កត់​ត្រា នៅក្នុ​ងសៀ​វ​ភៅកំ​ណត់​ហេតុ​រ​បស់​គា​ត់ អំពី​ការ​អ្វី​ដែល​គាត់​បាន​សង្កេត​ឃើញ ក្នុង​សម័យ​នោះ ហើយ​សៀវ​ភៅក​ត់​ត្រានោះ ក៏​បាន​ក្លាយ​ជា​កណ្ឌ​បរិ​ទេវ នៃ​ព្រះគម្ពី​រស​ញ្ញាចា​ស់។ ទោះ​បី​ជាលោ​កហោ​រារូ​ប​នេះ​ កំពុង​ស្ថិត​ក្នុង​ពេល​ដ៏​ធុញ​ថប់ យ៉ា​ង​​​ណា​ក៏​​​ដោយ ក៏​គាត់​នៅ​​តែ​​រ​ក​​ឃើញ​​ក្តី​​​សង្ឃឹម ក្នុង​​​ព្រះ​​ទ័​យ​​ព្រះ។​ បាន​ជាគា​ត់ស​រសេរ​ថា “កុំ​​តែ​​មាន​​សេចក្តី​​សប្បុរស​​របស់​​ព្រះ​យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(៣:២២-២៣)។

យើង​ប្រហែល​ជា​បាន​ជួប​ប្រទះ ឬបា​ន​ឃើញ​មហន្ត​រាយ​កើត​ឡើង ក្នុង​ពេល​ផ្សេ​ង​ៗ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ថា អំណាច​របស់​ខ្មាំងសត្រូវកំពុងចូលលុកលុយក្នុងជីវិតយើងហើយ។ តែពេលដ៏យ៉ាប់យឺននោះ មិនស្ថិតស្ថេរជាដរាបឡើយ។ ហើយសេចក្តីសង្ឃឹមរបស់យើងអាចស្ថិតស្ថេរនៅបាន…

ការរង់ចាំព្រះអម្ចាស់

សព្វ​ថ្ងៃនេះ​ នៅក្នុ​ង​ការ​ទំនាក់ទំ​នង មាន​មធ្យោយ​បា​យ​បញ្ជូន​សារ​ដ៏​ឆាប់​រហ័ស​ជា​ច្រើន ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មិន​ទទួល​បាន​នូវ​ការ​ឆ្លើយ​តប​មក​វិញ​ភ្លា​មៗ​ទេ​ បាន​ជាជួ​ន​កាល ការ​ខ្វះ​ការ​អត់​ធ្មត់​នៅ​ក្នុង​ការ​រង់​ចាំ​ទទួល​ចម្លើយ​ពី​គេមក​វិ​ញ អាច​នាំ​ឲ្យ​គេ​ធ្វើ​​​ការ​អ្វី​​ដែល​គួរ​​ឲ្យអ​ស់សំណើច។ មាន​ម​នុស្ស​ម្នាក់​ដែល​​ខ្ញុំស្គា​​ល់ បាន​ផ្ញើសា​រអេ​ឡិចត្រូនិច(អ៊ីមេល) ទៅ​កាន់​ភរិយារ​បស់​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​ទូរ​ស័ព្ទ​ទៅ​កាន់​នាង​តែម្ត​ង​ ដោយ​សារ​គាត់​មិន​អាច​រង់​ចាំ​នាង​ផ្ញើ​សារ​តប​មក​វិញ!

ជួ​នកា​ល យើង​មាន​អារម្មណ៍​ថា ព្រះ​បាន​បោះបង់​ចោ​លយើ​ង ពេលដែល​​​​ព្រះអង្គ​មិ​នបា​ន​ឆ្លើយ​តប​ការ​អធិ​ស្ឋាន​រប​ស់យើ​ងភ្លា​ម​ៗ។ ជា​ញឹកញា​ប់ អាកប្ប​កិរិ​យ៉ា​របស់​យើង នៅ​ក្នុង​ការ​អធិ​ស្ឋាន ហាក់​ដូច​ជា​កំពុង​ទូល​ដល់​ព្រះ​ថា “ឱ​​ព្រះអ​ង្គអើ​យ សូម​​ប្រញាប់​​នឹង​​ឆ្លើ​យ​​មក​​ទូល​បង្គំ ដ្បិត​​វិញ្ញាណ​​ទូលប​ង្គំ​​អន់​ថយ​​ហើ​យ!”(ទំនុកដំកើង ១៤៣:៧)

ប៉ុន្តែ ការ​រង់​ចាំ​ការ​ឆ្លើយ​តប​របស់ព្រះ​អ​ម្ចាស់ អាច​ជួយ​ឲ្យ​យើងមា​នជំ​នឿ​កាន់​តែរឹង​មាំ។ ស្តេច​ដាវី​ឌ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ​ក្នុង​ការ​រង់​ចាំ​ឡើង​ធ្វើ​ស្តេច និង​រត់​គេច​ពី​សេចក្តី​ក្រោធ​របស់​ស្តេច​សូល​។ ស្តេច​ដាវី​ឌបា​ន​សរសេ​រ​ថា “ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ”(ទំនុកដំកើង ២៧:១៤)។ ហើយ​​នៅក្នុ​ងប​ទ​គម្ពីរ​ទំនុក​ដំកើង​មួយ​ទៀត ទ្រង់​បាន​លើកទឹកចិ​ត្តយើ​ង យ៉ាង​ដូច​នេះថា​ “ខ្ញុំ​​បាន​រង់ចាំ​ព្រះយេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន … ​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន”(៤០:១-២)។ ការ​រង់​ចាំនេះ​ បាន​នាំ​ឲ្យ​ស្តេច​ដាវីឌ​ក្លាយ​ជា ​“មនុស្សដែ​ល​ខំធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ”(កិច្ចការ ១៣:២២ ១សាំយ៉ូអែល ១៣:១៤)។

ពេល​ដែល​យើង​មាន​ចិត្ត​នឿយណា​យ នឹង​ការ​ដែល​ព្រះ​ក្រ​នឹងឆ្លើ​យ​តបកា​រ​អធិស្ឋាន​របស់​យើង នោះ​សូមយើ​ង​ចាំថា​…

រនាំងនៃសេចក្តីស្រឡាញ់

កាលពីមុន ខ្ញុំបានឮសម្លេងសត្វចាបយំ ដ៏កំសត់ ចេញពីចំហៀងផ្ទះរបស់អ្នកជិតខាងខ្ញុំ។ ពេលនោះ ខ្ញុំក៏ខំរកមើល ឃើញកូនចាបមួយសំបុក នៅក្នុងប្រហោងឥដ្ឋខ្យល់ ដែលមានកញ្ចក់បិទពីខាងក្រៅ ដែលធ្វើឲ្យមេចាបមិនអាចចូលទៅឲ្យចំណីកូន ដែលកំពុងតែស្រេកឃ្លាននៅខាងក្នុង។ បន្ទាប់ពីខ្ញុំបានប្រាប់ម្ចាស់ផ្ទះដែលជាអ្នកជិតខាង អំពីបញ្ហាសត្វចាបនោះហើយ ពួកគេក៏បានដកកញ្ចក់នោះចេញ ហើយយកសំបុក្រ និងកូនចាបនោះ ទៅដាក់នៅកន្លែងដែលមានសុវត្ថិភាព ដើម្បីចិញ្ចឹម។

រនាំងនៃសេចក្តីស្រឡាញ់ គឺជាកត្តាដែលនាំឲ្យមានការឈឺចាប់ក្នុងចិត្ត។ ពួកអ៊ីស្រាអែលបានរង់ចាំព្រះមែស៊ីជាយូរមកហើយ តែពេលដែលព្រះគ្រីស្ទទ្រង់យាងមក ព្រះអង្គក៏បានជួបរនាំងនៃសេចក្តីស្រឡាញ់ ពេលដែលរាស្រ្តជ្រើសតាំងរបស់ព្រះអង្គ បានបដិសេធមិនព្រមទទួលជឿព្រះអង្គ។ ត្រង់ចំណុចនេះ ព្រះអង្គក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីមេមាន់ និងកូនមាន់ ដើម្បីបកស្រាយអំពីការដែលពួកគេមិនព្រមទទួលព្រះអង្គ យ៉ាងដូចនេះថា “ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ … តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ!”(ម៉ាថាយ ២៣:៣៧)។ អំពើបាបរបស់យើង ជារនាំង ដែលបានញែកយើង ឲ្យដាច់ចេញពីព្រះ(អេសាយ ៥៩:២)។ ប៉ុន្តែ “ព្រះទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាព្រះអង្គចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ឲ្យយាងមក ដើម្បីឲ្យអស់អ្នកណាដែលជឿព្រះអង្គ មិនត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។

ព្រះយេស៊ូវបានដករនាំងនៃសេចក្តីស្រឡាញ់របស់ព្រះ ដោយលះបង់ព្រះជន្មរបស់ព្រះអង្គ នៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ(រ៉ូម ៥:៨-១៧ ៨:១១)។ ឥឡូវនេះ ព្រះអង្គសព្វព្រះទ័យ   ឲ្យមនុស្សគ្រប់គ្នាបានពិសោធ…

ការរៀបការជាមួយខ្សែរាជវង្ស

សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​រៀប​ការ​ជាមួ​យអ្ន​ក​ធំ​ នៅប្រ​ទេស​អង់​គ្លេស បាន​របៀ​ប​រាប់​អំពី​បាតុ​​ភូតិ​សង្គម ដែល​កើត​មាន​ក្នុង​សតវត្សរ៍​ទី​១៩ ពេល​ដែល​នារី​ជន​ជាតិ​អាមេរិក​ជា​ច្រើន ដែល​ជាអ្ន​កទទួល​កេរ​មរតក​ដ៏​ស្តុក​ស្តម្ភ បាន​ស្វែង​រក​ឱកា​ស​រៀប​ការ​ជាមួយ​ពួក​បុរស​អភិជន នៅ​ប្រទេស​អង់​គ្លេស។ ទោះ​បីជា​នារី​ទាំង​នោះ ជា​អ្ន​​កមា​ន​ទ្រព្យ​ស្តុក​ស្តម្ភ​ហើយ​ក៏​ដោយ ក៏​ពួ​ក​គេ​នៅតែ​ច​ង់​មាន​ឋានៈ​ជា​ខ្សែ​រាជ​វង្ស ​ក្នុង​សង្គម។ សៀវ​ភៅនេះ​ បាន​ចាប់​ផ្តើ​ម​ដោយនិ​យាយ អំពី​ព្រះ​អង្គ​ម្ចាស់ អាល់​បឺត​(Albert) ដែល​ជា​បុត្រា​របស់​ក្សត្រី​វិចតូរៀ​(Victoria) ដែល​ទ្រង់​យាង​ទៅ​ធ្វើ​ទស្សនៈ​កិច្ច នៅ​សហរដ្ឋ​អាមេរិក។ ពេល​នោះ មាន​នារី​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា​ទាយាទ​នៃ​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុក​ស្តម្ភ​ បាន​មក​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ ក្នុង​កម្ម​វីធី​សមោសរ ដែល​ព្រះ​អង្គ​ម្ចាស់​អាល់​បឺត​បាន​រៀ​បចំ ដោយ​ម្នាក់​ៗ​សុទ្ធ​តែ​ស​ង្ឃឹម​ថា នឹង​បាន​ក្លាយ​ជា​កូន​ក្រមុំ​របស់​ទ្រង់។

យ៉ាង​ណាមិ​ញ សម្រាប់​អ្ន​ក​ជឿព្រះ​គ្រីស្ទ​វិញ យើង​មិន​គ្រាន់​តែ​មាន​សង្ឃឹម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ទទួល​ការ​ធានា​ថា នឹង​បាន​ធ្វើ​ជា​កូន​ក្រមុំ ដែល​នឹង​​រៀប​កា​រ​ជាមួយ​ព្រះ​មហាក្សត្រ​នៃន​គរ​ស្ថាន​សួគ៌។ សាវ័ក​​យ៉ូហា​ន​បាន​និយាយ​អំពី​ការ​នេះ ក្នុង​ព្រះ​គម្ពីរ​វិវរណៈ​ថា “ចូរ​​ឲ្យ​​យើង​​អរ​​​សប្បាយ ហើ​យ​​រីករា​យ​​ឡើង ទាំង​​ថ្វាយ​​សិរីល្អ​​ដ​ល់​​ទ្រ​ង់​​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហមង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀកពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ឋ ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ឋនោះ​ ជា​សេចក្តី​សុចរិត​របស់​ពួក​បរិសុទ្ធ”(១៩:៧-៨)។

ព្រះ​យេស៊ូវ​ជាកូ​ន​ចៀម​នៃ​ព្រះ ដែល​ជា​កូន​កំលោះ ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​នោះ ហើយ​អ្នក​ជឿ​ព្រះ​ជា​កូន​ក្រមុំ​របស់​ព្រះ​អង្គ​។ ក្នុង​នាម​យើង​ជា​​កូន​ក្រមុំ​របស់​ព្រះ​គ្រីស្ទ យើង​ត្រូវ “រៀប​ចំ​ខ្លួន​យើង​ជា​ស្រេច” សម្រាប់​ថ្ងៃ​នោះ ដោយ​ខំ​រស់​នៅ​ឲ្យបា​ន​ជិត​ស្និទ្ធ​នឹង​ព្រះ​អង្គ ក្នុង​ពេល​បច្ចុប្បន្ន ខណៈពេ​ល​ដែល​យើង​ទន្ទឹង​រង់​ចាំ ពេល​អនា​គត​ដែល​យើង​នឹង​មា​ន​ជាមួយ​ព្រះ​អង្គ ក្នុង​នគរ​ស្ថាន​សួគ៌។ ​យើង​នឹង​បាន…